
ខេត្តកំពត÷ព្រឹកថ្ងៃអាទិត្យទី១០ខែឧសភា ឆ្នាំ២០២៦
លោកឃឹម សាមី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងសាលាខាងត្បូង និងភរិយា អមដំណើរដោយលោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សឃុំ និងបានសួរសុខទុក្ខគ្រួសារងាយរងគ្រោះ ដែលបានត្រឡប់មកពីធ្វើការពីប្រទេសថៃ។
លោកប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានឃុំបឹងសាលាខាងត្បូង
បានឲ្យដឹងថាគ្រួសារងាយរងគ្រោះខាងលើនេះគឺពួកគាត់បានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដោយសារតែមានសង្គ្រាមឈ្លានពានដោយយោធាថៃមកលើកម្ពុជាទើបពួកគាត់បាមវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងនោះដែរលោកប្រធានក៏បានប្រគល់ថវិកាចំនួន ៥០,០០០រៀល អង្ករ ២៥kg មីជាតិ១កេះ ទឹកស៊ីអីវ១យូរ ដើម្បីជួយសម្រួលការលំបាក់របស់គាត់។
១_ថវិកាជាអំណោយ លោកឃឹម សាមី ប្រធានក្រុមការងារចុះជួយឃុំ។
២_អង្ករ25kg មី១កេះ ទឹកស៊ីអីវ១យូរ ជាអំណោយរបស់ឯកឧត្តម ឱង សុធារិទ្ធិ អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានឃុំ។
ប្រធានក្រុមការងារបក្សឃុំបានបន្តឲ្យដឹងទៀតថា ការសាងសង់អគារស្នាក់ការគណបក្ស សម្រេចបាន៩០% និងត្រូវបញ្ចប់ការសាងសង់ក្នុងដំណាច់ខែឧសភានេះ៕ដោយ÷តុង សីហា
