ទីតាំងល្បែងស៊ីសង នៅជិតសាលាចិនអៀកខៀវ បើកលេងយ៉ាងរលូន លោកអធិការនគរបាលស្រុកថា គ្មាននណាអនុញ្ញាតិអោយលេងល្បែងទេ!

កណ្តាល៖ ទីតាំងល្បែងស៊ីសង មួយកន្លែង ដែលកំពុងពង្វក់ប្រជាជនឱ្យនាំគ្នាទៅលេងល្បែងស៊ីសង ស្ថិតនៅជិតសាលាចិនអៀកខៀវ ភូមិ មនោរម្យ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល បើសិនជាគ្មានច្បាប់អនុញ្ញាត«អាជ្ញាបណ្ណ» គឺកំពុងផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមានសមត្ថិកិច្ច ដែលកំពុងអនុវត្តការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស ។

ប្រជាពលរដ្ឋ សំណូមពរដល់ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានចុះបង្ក្រាប ព្រោះមានវង់ល្បែងស៉ីសងនេះហើយទើបពួកគាត់ខ្លាចរអារ អាច និងកើតមានអំពើហិង្សារក្នុងគ្រួសារ ហើយក៏កើតមានអំពើចារកម្មលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន ឬក៏អាចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈ នឹងផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ហេតុផលទាំងអស់នេះហើយទើបប្រជាពលរដ្ឋរស់នៅជិតទីនោះ ស្នើរឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាប។

ជំវិញករណីនេះ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៌ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា អរគុណ គ្មាននណាអនុញ្ញាតិអោយលេងល្បែង និងហើយអរគុណច្រើន បានទទួលព័ត៌មាននឹង ចាំបងចាត់ចែង។

ដោយឡែកលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល នៅរសៀលថ្ងៃដ៍ដែលនេះតាមរយះប្រព័ន្ធអេឡិចត្រូនិច្ចតេលេក្រាម យើងមិនសំកាបញ្ជាក់បាននៅឡើយ ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច អាចចុះរដ្ឋបាលត្រួតពិនិត្យ ក្នុងករណីនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋផង ៕

Leave a Reply

Your email address will not be published. Required fields are marked *