នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ជាតិសាសន៍និយាយជារួម និងសម្រាប់ប្រជាពលរដ្ឋកម្ពុជានិយាយដោយឡែក ពិតជាមិនអាចចៀសបានឡើយពីបញ្ហាសុខភាព ពោលគឺអាចមានជំងឺផ្សេងៗ គ្រាន់តែថាស្ថានភាពជំងឺធ្ងន់ឬស្រាលអាស្រ័យលើលក្ខខណ្ឌសុខភាព និងកត្ដានានា។ នៅពេលមានជំងឺ ច្បាស់ណាស់ត្រូវទៅស្វែងរកសេវាព្យាបាល។ នៅក្នុងប្រទេសកម្ពុជាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាក់ទងនឹងបច្ចេកទេសនៃការព្យាបាល ដែលធ្វើឱ្យអ្នកជំងឺទទួលបានសេវាកាន់តែល្អប្រសើរជាងមុន។
ប៉ុន្ដែយ៉ាងណាក៏ដោយ ពលរដ្ឋកម្ពុជាក៏អាចមានជម្រើសនៅក្នុងការទៅទទួលសេវាព្យាបាលនៅក្រៅប្រទេសបានដែរ។ ការណ៍នេះហើយ ទើបបានជា IHH Healthcare Malaysia ដែលជាបណ្ដាញមន្ទីរពេទ្យល្បីៗប្រមាណ១៨នៅម៉ាឡេស៊ី និងមានបណ្ដាញមន្ទីរពេទ្យសរុបដល់ទៅ៨៩ក្នុង១០ប្រទេស បានចាប់ដៃជាមួយនិងក្រុមហ៊ុន MedLink Cambodia ដើម្បីពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជាដែលទៅទទួលសេវាវេជ្ជសាស្ដ្រនៅក្រៅប្រទេសពិសេសម៉ាឡេស៊ី។
តាមរយៈ«កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» (Medical Media Engagement Session) រៀបចំឡើងនៅរាជធានីភ្នំពេញនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ តំណាងរបស់ IHH Healthcare Malaysia បានគូសបញ្ជាក់ថា វាគឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ IHH Healthcare Malaysia ក្នុងការកសាងទំនាក់ទំនងថែទាំសុខភាពឱ្យកាន់តែរឹងមាំជាមួយប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីជម្រើសនៃការព្យាបាល ជំនាញឯកទេសនានា និងសេវាកម្មគាំទ្រអ្នកជំងឺនៅទូទាំងបណ្តាញមន្ទីរពេទ្យរបស់ខ្លួន។
លោក Rayson Ng Hee Wu តំណាងមកពី IHH Healthcare Malaysia បានបញ្ជាក់នៅក្នុងកម្មវិធីថា ការចាប់ផ្ដើមផ្ដល់សេវាកម្មផ្នែកសុខាភិបាលទៅដល់ប្រជាពលរដ្ឋកម្ពុជានេះ ដោយសារតែកំណើននៃការទៅទទួលសេវាព្យាបាលនៅបណ្ដាញមន្ទីរពេទ្យរបស់ IHH Healthcare Malaysia បានកើនឡើងច្រើន ពិសេសកាលពីឆ្នាំ២០២៥។ ដូច្នេះវាជាពេលវេលាស័ក្ដិសមដែល IHH Healthcare Malaysia គួរនាំយកការថែទាំសុខភាពកម្រិតពិភពលោក សម្រាប់ជាជម្រើសរបស់ប្រជាជនកម្ពុជា។ លោកបន្ថែមថា៖ “មែនទែនទៅការមកដល់កម្ពុជារបស់យើង មិនមែនយើងមានបំណងចង់ឱ្យពលរដ្ឋកម្ពុជាឈឺនោះទេ ប៉ុន្ដែយើងចង់ឱ្យពលរដ្ឋកម្ពុជាដឹងថា ប្រសិនបើពួកគេមានបញ្ហាសុខភាពណាមួយ គឺអាចមានជម្រើសច្រើន ហើយក្នុងនោះ IHH Healthcare Malaysia ក៏ជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងទៀត បើពួកគេជឿទុកចិត្ដនិងចង់ប្រើប្រាស់សេវាដែលយើងមាន។”
បើតាមលោក Khairul Annuar Yusof ប្រធានផ្នែកទីផ្សារនៃ IHH Healthcare Malaysia បានមានប្រសាសន៍ថា៖ “កំណើនចំនួនអ្នកជំងឺកម្ពុជាក្នុងការជ្រើសរើសយក IHH Healthcare Malaysia គឺឆ្លុះបញ្ចាំងពីការជឿទុកចិត្តដែលអ្នកជំងឺ និងក្រុមគ្រួសារមានចំពោះការថែទាំប្រកបដោយជំនាញឯកទេសរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសនៅពេលស្វែងរកក្រុមគ្រូពេទ្យដែលមានបទពិសោធ និងជម្រើសការព្យាបាលដ៏ទូលំទូលាយ។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ យើងបានឃើញចំនួនអ្នកជំងឺកម្ពុជាកើនឡើងជាង១៦ដង ដែលនេះបង្ហាញពីការភ្ជាប់ទំនាក់ទំនងថែទាំសុខភាពកាន់តែរឹងមាំរវាងកម្ពុជានិងម៉ាឡេស៊ី។”
លោកបានបន្ថែមថា៖ “សម្រាប់អ្នកជំងឺដែលធ្វើដំណើរទៅក្រៅប្រទេសដើម្បីព្យាបាល ការផ្តល់ភាពកក់ក្តៅ និងការណែនាំគឺមានសារៈសំខាន់ដូចគ្នានឹងជំនាញវេជ្ជសាស្ត្រដែរ។ តាមរយៈបណ្តាញមន្ទីរពេទ្យ និងសេវាកម្មយ៉ាងយកចិត្តទុកដាក់របស់យើងចំពោះអ្នកជំងឺ យើងមានគោលបំណងផ្តល់ឱ្យអ្នកជំងឺកម្ពុជានូវការគាំទ្រដ៏ត្រឹមត្រូវ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងពួកគេជាមួយគ្រូពេទ្យជំនាញឯកទេស រហូតដល់ការជួយពួកគេក្នុងការស្វែងរកការថែទាំប្រកបដោយទំនុកចិត្ត។”
កញ្ញា ជា អានីណាពេជ្រចរណៃ អគ្គនាយិកាក្រុមហ៊ុន MedLink Cambodia បានលើកឡើងនៅក្នុងកម្មវិធីដែរថា៖ “សុខភាពរបស់យើងពិតជាសំខាន់ណាស់។ ប៉ុន្ដែនៅពេលយើងមានបញ្ហាសុខភាព ឬសមាជិកគ្រសារយើងមានជំងឺ នោះគឺជាក្ដីកង្វល់ដ៏ធំមួយ ដូច្នេះហើយទើបខ្ញុំបង្កើត MedLink Cambodia ព្រោះខ្ញុំចង់ផ្ដល់ទំនុកចិត្ដទៅដល់អ្នកជំងឺនៅក្នុងប្រទេសកម្ពុជារបស់យើងថា បើពួកគេមានបញ្ហាសុខភាព ក្រុមហ៊ុននឹងជួយសម្រួលជូននូវសេវាសុខាភិបាលដែលមានគុណភាពខ្ពស់។” ទាក់ទងនឹងការចាប់ដៃគូសហការជាមួយ IHH Healthcare Malaysia វិញ កញ្ញាអគ្គនាយិកាបានឱ្យដឹងដោយខ្លីថា៖ “ខ្ញុំចង់ឱ្យប្រជាពលរដ្ឋកម្ពុជាបានទៅទទួលសេវាសុខាភិបាលកម្រិតពិភពលោក។” > Heng Neang (ហេង នាង): ក្រៅពីការបញ្ជាក់ពីគោលបំណងរបស់តំណាង IHH Healthcare Malaysia និងអគ្គនាយិកា MedLink Cambodia “កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ (Medical Media Engagement Session)” ក៏មានការចែករំលែកពីជំនាញរបស់វេជ្ជបណ្ឌិតឯកទេសឈានមុខនៅមន្ទីរពេទ្យដៃគូផងដែរ។ នៅក្នុងនោះលោកវេជ្ជបណ្ឌិត Regunath ឯកទេសវះកាត់ប្រព័ន្ធប្រសាទនិងឆ្អឹងកងខ្នង មកពីមន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur បានធ្វើបទបង្ហាញពីប្រធានបទ “សុខភាពខួរក្បាល និងឆ្អឹងកងខ្នង៖ តើពេលណាគួរស្វែងរកការថែទាំពីគ្រូពេទ្យជំនាញឯកទេស” ដោយសង្កត់ធ្ងន់លើការរកឃើញទាន់ពេលវេលា និងការគ្រប់គ្រងទាន់ពេលនៃស្ថានភាពប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង។
ជាមួយគ្នាវេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីកមកពីមន្ទីរពេទ្យ Pantai Hospital Kuala Lumpur បានធ្វើបទបង្ហាញអំពី “វឌ្ឍនភាពក្នុងការថែទាំជំងឺមហារីក៖ ការរកឃើញដំណាក់កាលដំបូង និងវិធីសាស្ត្រព្យាបាលទំនើប” ដោយពិភាក្សាអំពីសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងយុទ្ធសាស្ត្រព្យាបាលផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងជំងឺមហារីក។
ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត Murali ឯកទេសវះកាត់ឆ្អឹងនិងសន្លាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre បានធ្វើបទបង្ហាញអំពី “រក្សាចលនារបស់អ្នក៖ នវានុវត្តន៍ក្នុងការថែទាំផ្នែកជំងឺឆ្អឹងនិងសន្លាក់” ដោយផ្តោតលើវិធីសាស្ត្រស្តារឡើងវិញនូវចលនា ការគាំទ្រដល់ការជាសះស្បើយ និងការកែលម្អគុណភាពជីវិត។
ធ្វើឱ្យសុខភាពរបស់អ្នកជាអាទិភាពនៅថ្ងៃនេះ។ ស្វែងយល់ពីការផ្តល់ជូនផ្តាច់មុខ និងបោះជំហានឆ្ពោះទៅរកការរក្សាសុខុមាលភាពរបស់អ្នកដោយចូលទៅកាន់ស្តង់របស់ពួកគេនៅ MH Expo ភ្នំពេញ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ (២៦-២៨ មិថុនា) ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម៖https://www.ihhmalaysia-international.com/mhpp2026?utm_source=csn_daily_tv&utm_medium=digital&utm_campaign=mhpp
ដើម្បីគាំទ្រដល់អ្នកជំងឺកម្ពុជាដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី IHH Healthcare Malaysia ផ្តល់នូវជំនួយយ៉ាងយកចិត្តទុកដាក់តាមរយៈមជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ (IPC) របស់ខ្លួន ដែលដើរតួជាចំណុចសម្របសម្រួលតែមួយគត់ពេញមួយដំណើរការថែទាំសុខភាពរបស់ពួកគេ។ ទាក់ទងនឹងសេវាកម្មនានារួមមាន ការរៀបចំការណាត់ជួបជាមួយគ្រូពេទ្យជំនាញឯកទេស ការសាកសួរព័ត៌មានវេជ្ជសាស្ត្រ ការសម្របសម្រួលការព្យាបាល ការណែនាំអំពីការប៉ាន់ប្រមាណតម្លៃ ការគាំទ្រទាក់ទងនឹងការទូទាត់ ការរៀបចំកន្លែងស្នាក់នៅ ការជូនរថយន្តទទួលពីព្រលានយន្តហោះ និងការណែនាំទាក់ទងនឹងទិដ្ឋាការ (Visa) នៅពេលចាំបាច់។ អ្នកជំងឺក៏ទទួលបាននូវជំនួយជាភាសាខ្មែរ និងការគាំទ្រជាបន្តទៀត បន្ទាប់ពីការព្យាបាល តាមរយៈដៃគូក្នុងប្រទេស ដែលជួយពួកគេឱ្យរក្សាទំនាក់ទំនងជាមួយក្រុមថែទាំសុខភាពរបស់ពួកគេ ទោះបីជាបានត្រឡប់មកផ្ទះវិញក៏ដោយ។
សូមជម្រាបថា IHH គឺជាអ្នកផ្តល់សេវាថែទាំសុខភាពជាលក្ខណៈអន្តរជាតិឈានមុខគេមួយ ដែលបង្កើតអនាគតនៃការថែទាំ។ ដឹកនាំដោយសេចក្តីប្រាថ្នាក្នុងសកម្មភាព “Care. For Good.” IHHរួមបញ្ចូលគ្នាឧត្តមភាពវេជ្ជសាស្ត្រ និងនវានុវត្តន៍ ដោយពង្រីកព្រំដែនតាមរយៈម៉ាកសញ្ញាដែលគួរឱ្យទុកចិត្តដូចជា Acibadem, Gleneagles, Fortis, Island, Mount Elizabeth, Pantai, Parkway និង Prince Court។ មន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur, មន្ទីរពេទ្យ Gleneagles Hospital Penang និងមន្ទីរពេទ្យ Pantai Hospital Kuala Lumpur ទទួលបានការទទួលស្គាល់គុណភាពពីស្ថាប័ន Joint Commission International (JCI) ដែលជាស្តង់ដារទទួលស្គាល់កម្រិតពិភពលោកសម្រាប់គុណភាពថែទាំសុខភាព និងសុវត្ថិភាពអ្នកជំងឺ។ ក្រៅពីម៉ាឡេស៊ី IHH Healthcare Malaysia ក៏មានបណ្ដាញនៅប្រទេសផ្សេងទៀតដូចជា សិង្ហបុរី តួកគីយ៉េ ឥណ្ឌា ចិនជាដើម ដែលមានក្រុមការងាររាប់ម៉ឺននាក់រង់ចាំផ្ដល់សេវាជូនអ្នកជំងឺ។
សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីទំនាក់ទំនងទៅកាន់អ្នកនាំពាក្យរបស់ IHH Healthcare Malaysia សូមទាក់ទង៖
Dineshwary a/p Radakrishnan
ជំនួយការនាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ +60 11-1239 2910
អ៊ីមែល៖ dineshwary.e@ihhhealthcare.com
Yasmin Farahanim
ជំនួយការនាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ +60125423466
អ៊ីមែល៖ yasmin.wahab@ihhhealthcare.com
គេហទំព័រ៖ www.ihhhealthcare.com
