ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារនាំយកសម្ភារៈឧបភោគបរិភោគ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយមួយគ្រួសារ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ក្នុងនោះលោកអភិបាលស្រុក កំពង់សីលា ខេត្តព្រះសីហនុ។
នាឳកាសនោះលោកអភិបាលស្រុកក៏បានឧបត្ថម្ភ រួមមាន៖ អង្ករ ១បាវ ៥០គីឡូ មី១កេស សៀង ១កាដុង ទឹកស៊ីអ៊ីវ១យួរ ភេសជ្ជៈ ១កេស ទឹកសុទ្ធ ៤យួរ ខ្ទឹមស ទឹកដោះគោខាប់ និងសម្លៀកបំពាក់មួយចំនួន ថវិកា ២០ម៉ឺនរៀល៕
