រដ្ឋ​បាល​ស្រុក​កំពង់​សីលា​ បាន​រៀបចំ​ពិធី​ដាំ​កូន​ឈើ​ ក្នុង​បរិវេណ​ទី​ប្រជុំជន​ឃុំ​កំពង់​សីលា​ ក្នុង​ឱកាស​ពិធី​រុក្ខទិវា​ ៩​ កក្កដា​ ២០២៦

ខេត្តព្រះសីហនុ÷ព្រឹក​ថ្ងៃ​ទី​៩​ ខែ​កក្ដដា​ ឆ្នាំ​២០២៦​ រដ្ឋ​បាល​ស្រុក​កំពង់​សីលា​ បាន​រៀបចំ​ពិធី​ដាំ​កូន​ឈើ​ ក្នុង​បរិវេណ​ទី​ប្រជុំជន​ឃុំ​កំពង់​សីលា​ ក្នុង​ឱកាស​ពិធី​រុក្ខទិវា​ ៩​ កក្កដា​ ២០២៦​។
ក្នុងពិធីនោះមាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ ដឹក​ ហ៊ួ​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ និង​លោក​ ឆាយ​ សុគន្ធ​ដា​ អភិបាល​ នៃ​គណៈអភិបាល​ស្រុក​កំពង់​សីលា​ ក្នុង​នោះ​ក៏​មាន​ការ​ចួលរួម​ពី​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ អជ្ញាធរ​ភូមិ​ ឃុំ​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សានុសិស្ស​ នៃ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​កំពង់​សិលា​ និង​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​សិលា​ ផងដែរ​។

លោកអភិបាលស្រុកកំពង់សីលាបានឲ្យដឹងថា ពិធីរុក្ខទិវា គឺជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់ការដាំដើមឈើ ការអភិរក្សព្រៃឈើ និងការការពារបរិស្ថាន​ ដើមឈើមួយដើមដែលយើងដាំនៅថ្ងៃនេះ នឹងផ្តល់ម្លប់ ខ្យល់បរិសុទ្ធ ការពារប្រភពទឹក និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនាពេលអនាគត។

លោកអភិបាលស្រុកបានបន្តទៀតថា,សូមចូលរួមដាំ និងថែរក្សាដើមឈើ ដើម្បីបន្សល់ទុកបរិស្ថានបៃតង ស្រស់ស្អាត និងប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ​ “​ ដាំដើមឈើមួយដើមថ្ងៃនេះ គឺជាការផ្តល់ជីវិតដល់ផែនដីនៅថ្ងៃ​ស្អែក​” ៕

 

Leave a Reply

Your email address will not be published. Required fields are marked *