លោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្តាហ៍ និងផ្សព្វផ្សាយផែនការចាំបាច់ចំពោះមុខមួយចំនួន។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ នាយ-នាយរងការិយាល័យឯករាជ្យទាំង០៣ នាយការិយាល័យចំណុះមន្ទីរ ប្រធាន-អនុប្រធានអង្គភាពនគរបាលយុត្តិធម៌ និងសនិ្តសុខ មេបញ្ជាការកងអនុសេនាធំចល័ត កងរាជអាវុធហត្ថចល័ត មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់សោម សរុបចំនួន៤១នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *